Frankenstein
ការបង្កើតជីវិតវាពិបាក ប៉ុន្តែវាមិនពិបាកដូចការចញ្ចឹមជីវិតមួយឱ្យបានត្រឹមត្រូវទេ។
រឿង Frankenstein នេះ គឺខ្ញុំចាំមើលយូរហើយ ចាំទាំងមិនដឹងអីសូម្បីបន្តិចពីរឿងនេះ (សូម្បីតែ trailer ក៏ទ្រាំអត់មើលដែរ) អ្វីតែមួយដែលធ្វើឱ្យខ្ញុំឃ្លានមើលរឿងនេះយ៉ាងខ្លាំងនោះគឺ ឈ្មោះ Guillermo del Toro ។
Guillermo del Toro គឺជា Director ទី2 ហើយដែលខ្ញុំស្រឡាញ់បំផុត បន្ទាប់ពី Tim Burton ។ ហើយ style និង vibe របស់គាត់គឺស្រដៀងគ្នាទេ គ្រាន់តែថា Del Toro គឺគាត់មាន trademark ជា monster។ គាត់ចូលចិត្ត monster មែនទែន សឹងតែគ្រប់រឿងទាំងអស់របស់គាត់សុទ្ធមាន monster ទាំងអស់។
រឿង Frankenstein នេះផងដែរ គឺអាចថាជា favorite novel របស់ Del Toro ហើយ គាត់ត្រូវបានគេ rejected ប៉ុន្មានដងដែរ មុនពេលដែល Netflix ជះលុយ 120លាន$ ឱ្យគាត់ថតរឿងដ៏អស្ចារ្យមួយនេះ។
យើងទាំងអស់គ្នាបានឃើញថារឿងមួយនេះថតបានស្អាតយ៉ាងណា ប៉ុន្តែអ្វីដែលអស្ចារ្យជាងហ្នឹងទៀតនោះ គឺប្លង់នីមួយៗ គឺយក reference មកពីផ្ទាំងគំនូរ painting យ៉ាងច្រើន ដូចជារូប The creation of Adam , Hamlet and Yorick's skull, Vanitas, និងរូបគំនូរ masterpiece ជាច្រើនទៀត។ សូម្បីតែឈុតនៅផ្សារ និងឈុតដើរកន្លងឈាមនៅមាត់ទ្វារក៏មាន Detail ច្បាស់ៗ និង អត្ថន័យនៅពីក្រោយប្លង់នីមួយៗដែរ។
ខ្ញុំចូលចិត្តត្រង់ថា រឿងមួយនេះគឺមាន storytelling ដ៏ឡូយមួយ គឺវាចាប់ផ្ដើមឡើងនៅពេលបច្ចុប្បន្ន ទើបបន្ទាប់មកគឺវាបែងចែកជា២ផ្នែក ផ្នែកទី១ ត្រូវបាននិទានពីអតីតាកាល ដោយ Victor ទើបបន្ទាប់មកបានដល់ផ្នែកទី២ រៀបរាប់ដោយ Frankenstein monster ឬ The Creature បន្ទាប់មកបញ្ចប់ការនិយាយរៀបរាប់ ហើយបញ្ចប់សាច់រឿងរបស់យើងក្នុងបច្ចុប្បន្នកាល។ សម្រាប់គ្រប់គ្នា វាអាចត្រឹមជា Storytelling ធម្មតា ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំចូលចិត្តមែនទែន នៅពេលដែលរឿងមួយមាន unique way of storytelling។
ការសម្ដែងរបស់ Jacob Elordi គឺធ្វើបានល្អសម្រាប់ Role មួយនេះ។ គាត់មិនត្រឹមតែបង្ហាញអំពី The Creature ដែលទើបតែនឹងមានជីវិតទេ.. ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់អំពីការឈឺចាប់ និងភាពឯកាយ៉ាងល្អក្នុងនាមជា The Creature ដែលធ្វើឱ្យយើងមើលទៅ គួរឱ្យខ្លាចផងនិងគួរអាណិតផង។ ហើយឈុតមួយណាដែលគាត់ចេញ គឺមានអារម្មណ៍ថាវាភ្ជាប់ emotional យ៉ាងល្អរវាងអ្នកមើលនឹងតួអង្គ The Creature ។
អ្វីមួយទៀតដែលខ្ញុំស្រឡាញ់ពីក្នុងរឿងនេះ គឺ quote មួយដែលមានន័យថា គ្រាន់តែយើងធ្វើខ្លួនជាខ្លួនយើងហ្នឹង ក៏មានគ្រោះថ្នាក់ដែរ ទោះបីជាយើងមិនបានធ្វើអ្វីដាក់អ្នកណាក៏ដោយ។ ដូចជាសត្វចចកនិងសត្វចៀមអ៊ីចឹង វាមិនបានស្អប់គ្នាទេ ប៉ុន្តែវាត្រូវតែសម្លាប់គ្នាដើម្បីបន្តជីវិតខ្លួនឯង ដូចគ្នានិងមនុស្សដែរ ពួកគេអត់បានស្អប់ចចកទេ ប៉ុន្តែពួកគេត្រូវសម្លាប់ចចកដើម្បីការពារចៀមរបស់ពួកគេ។ ទាំងអស់ហ្នឹងមិនមែនកើតឡើងដោយសារការស្អប់ឬការព្យាបាទទេ តែវាជាតួនាទីរបស់សត្វនិងមនុស្សម្នាក់ៗ វាដូចជាវដ្តអាហារអ៊ីចឹង មិនមែនជាការស្អប់ផ្ទាល់ខ្លួននោះទេ។
រឿងមួយនេះ បើយើងគ្រាន់តែមើលធម្មតា គឺយើងដឹងថាវាជារឿងនិយាយអំពីការបង្កើតមនុស្ស ប៉ុន្តែបើយើងមើលឱ្យជ្រៅជាងហ្នឹងបន្តិច គឺវាជារឿងដែលចោទជាសំណួរអំពីអត្ថន័យថា អ្វីជាភាពជាមនុស្សហើយអ្វីគឺជាភាពជាបិសាច។ ហើយយើងដឹងច្បាស់ហើយ ថាអ្នកណាជាបិសាចនៅក្នុងរឿងមួយនេះ។
Del Toro បាននិយាយថា រឿងមួយនេះគឺគាត់ដូចជាយក flow តាមទំនាក់ទំនងកូននិងឪពុកអ៊ីចឹង បែបហ្នឹងហើយបានជាយើងឃើញនៅក្នុងរឿងគឺ Victor បង្កើត The Creature មក ហើយធ្វើបាប មិនមែនគាត់មិនស្រឡាញ់ទេ តែគឺគាត់មិនចេះចិញ្ចឹមមនុស្ស គាត់បានប្រើអំពើហឹង្សាលើ The Creature ព្រោះកាលពីក្មេងមកគាត់ត្រូវបានឪពុករបស់គាត់ចឹញ្ចឹមបែបហ្នឹងដែរ បានជាគាត់ធ្វើបែបនេះដាក់ The Creature ។
មួយរឿងដល់ចប់ គឺមានអត្ថន័យ និង Theory ច្រើនមែនទែន ទោះឱ្យខ្ញុំអង្គុយមើលប៉ុន្មានដងទៀតក៏រកមិនអស់ដែរ ដូចជាកន្លែង Captain ដកសំពៅគាត់ទៅក្រោយវិញអ៊ីចឹង។ មូលហេតុដែលគាត់មិនបន្តទៅមើលទៀត ហើយសុខចិត្តត្រឡប់ទៅផ្ទះវិញ គឺដោយសារគាត់មិនដឹងថាអ្វីទៀតនៅខាងមុខទេ គាត់បានរៀនពី Victor ហើយក៏មិនចង់បណ្ដោយខ្លួនឱ្យខុសដូច Victor ដែល blind chasing something ទាំងមិនដឹងថាវាអាចបង្ករអ្វីបានខ្លះ។
ការបញ្ចប់រឿងគឺធ្វើបានល្អ ទោះបីជាវាមិនដូចក្នុងប្រលោមលោកក៏ដោយ តែវាជាការបញ្ចប់ដ៏ល្អមួយ ដោយ Victor ទទួលបានភាពជាឪពុក យល់ដឹងពីកំហុសរបស់ខ្លួនដែលធ្វើដាក់ The Creature ហើយ The Creature ក៏បានអត់ឱនទោសឱ្យ Victor មិនមែនដោយសារ Victor សាកសមនឹងទទួលបាននោះទេ ប៉ុន្តែដើម្បី free ខ្លួនឯងពីរឿងដ៏អភ័ព្វមួយនេះ បែបហ្នឹងហើយបានជាចុងរឿង យើងឃើញ The Creature ដើរទៅកាន់ពន្លឺព្រះអាទិត្យដែល ពន្លឺដែលគាត់ធ្លាប់ខ្លាចពីលោកដំបូង ឥឡូវក្លាយជាពន្លឺនៃសេរីភាពរបស់គាត់។
ខ្ញុំគិតថារឿងនេះគឺជារឿងដ៏ Perfect មួយ ដែល Del Toro បានផលិត។ រឿងហ្នឹងនៅដិតជាប់ក្នុងខួរក្បាលខ្ញុំមកដល់ឥឡូវ ជាពិសេសតួអង្គ The Creature មានអារម្មណ៍ថាចេះតែចង់មើលម្ដងទៀតយ៉ាងម៉េចទេ។ មើលហើយដូច Quote នៅខាងចុងរឿងអ៊ីចឹង ឡើង heart breaking ប៉ុន្តែយើងនៅតែ brokenly live on។
#@ digital